Friday, January 3, 2014

រឿង ប្រាជ្ងា សំណាង ផល ទាំង៣ អួតរិទ្ធិតែសព្វខ្លួន
មានពេលមួយប្រាជ្ងា សំណាង ផល ទាំង៣នាក់បានមកប្រជុំគ្នា ប្រាជ្ងាអាងអួតឡើងថាប្រាជ្ងាមាន
រិទ្ធិពួកែជាងសំណាងនឹងផល សំណាងអាងអួតឡើងថាសំណាងសំណាងថាមានរិទិ្ធធំពូកែជាង
ប្រាជ្ងានឹងផល ផលអាងអួតឡើងថា ផលមានរិទិ្ធជាងប្រាជ្ងានឹងសំណាងនោះអ្នកទាំង៣ នាក់អាង
អួតតែសព្វរៀងខ្លួនមិនដិងជាអ្នកខាងណាមានរិទិ្វអានុភាពជាងខាងណាមានសេចក្ដីអំនួតតែសព្វរៀង
ខ្លួននោះអ្នកទាំង៣ នាក់ថាបើចង់ដឹងឲ្យល្បងរិទ្វិគ្នាមើលឲ្យដឹងជាអ្នកណាពូកែជាងអ្នកណា នោះ
ប្រាជ្ងាសំណាង នឹងផល ទាំង៣នាក់ជំនុំព្រមទាំងល្បងរិទិ្វទាំង៣នាក់បណ្ដើរគ្នាទៅក៏មើលទៅ
ឃើញមានមនុស្ស១នាក់ជាអ្នកក្រកំសត់នៅខ្ងុំសេដ្ឋីៗឲ្យបុរសនោះឃ្វាលគោក្របីរកតែសំពត់អាវនឹង
ស្លៀកពាក់គ្មានមនុស្សនោះល្ងង់មិនស្គាល់ខុសត្រូវចេះដឹងតែឃ្វាលក្របី នោះប្រាជ្ងា សំណាងទាំង
ពីរនាក់ បើផលអាងអួតថាខ្លួនគ្រានបើឲ្យផលទៅជួយមនុស្សនៅខ្ងុំសេដ្ឋីនោះ តើបានគ្រាន់បើយ៉ាង
ដូចម្ដេចឡើង នោះក៏ផលក៏បានទៅជួយមនុស្សនោះៗ តាំងពីរថ្ងៃដែលផលទៅជួយនោះ
ក៏អ្នកទាំងពួងចេះតែនឹកអាណឹតមនុស្សនោះក៏យកចំណីទៅឲ្យមនុស្សនៅខ្ងុំសេដ្ឋីនោះស៊ីពុំមាន
ខ្វះចំណីអ្វីសោះឡើយតែផលជួយកំឡាំងដល់បានតែត្រឹមស៊ីពុំមានខ្វះឡើយផលនឹងគិតជួយ
មនុស្សនោះអ្វីតទៅមិនបាននោះប្រាជ្ងា សំណាង បានសួរទៅផលថាផលជួយមនុស្សបានយ៉ាង
ណាតទៅទៀតផលឆ្លើយប្រាប់ទៅសំណាងប្រាជ្ងាវិញថាអំណាចផលជួយមនុស្សនេះបានតែ
ប៉ុណ្ណោះទេនោះសំណាងបានទៅជួយមនុស្សនោះទៀត ឯមនុស្សនោះលុះសំណាងបានទៅ
ជួយទៀតក៏ក្របីដែលឃ្វាលទាំងប៉ុន្មានជុសអាចម៏មកដាក់ក្នុងក្រោលនោះក៏សុទ្ធតែដុំពេជ្រទាំង
អស់ភ្លឺពេញក្រោលតែបុរសដែលឃ្វាលក្របីនោះមិនស្គាល់ជាដុំពេជ្រសោះរើសបានអាច​ម៏ក្របី
នោះ១

Wednesday, January 1, 2014

រឿង អភិសេកព្រះថោង និង នាងនាគ
ថ្ងៃមួយ មួយព្រះថោង បាននាំសេនារាលរេហ៏ទៅក្រសាលតាម ឆ្នេរខ្សាច់កោះ
បានយាងទៅដល់ទួល ដំបូកគោកធ្លក ។
ដោយហេវហត់ អស់កំលាំង ព្រះអង្គចូលទៅសំរាកក្រោមដើមធ្លក ។ ដល់ពេលរសៀលទើប
ព្រះអង្គភ្ញាក់។ តែទឹកបានឡើងលិចព័ទ្ធជិតជុំវិញ ទូលគោកធ្លក ។ដោយមិនអាច វិលត្រលប់ទៅ
វាំងប្រាសាទបានព្រះថោងក៏ទ្រង់គង់សំរាកនៅទីនោះរង់ចាំពេលទឹកស្រកដកទៅវិញ ។
គ្រានោះ នារាត្រីដ៏សែនស្ងាត់ជ្រងំព្រះនាងធារាវត្តី បុត្រីស្ដេចភុជង្គនាគបាននាំអស់ពពួក ភីលៀង
បរិវារចេញមកក្រសាល លេងកំសាន្ដលើកោះគោកធ្លក ។ ព្រះថោងទតយល់ឃើញព្រះនាងកាលណាក៏លបលួចចាប់ចិត្ដប្រតិ្ដព័ទ្ធ ស្នែហាភ្លាម ។
ក្រោយដែលបាន ផ្ដោះផ្ដង សាកសួរគ្នាទៅវិញទៅមក ព្រះថោង និងនាងនាគក៏ចាប់ផ្ដើមមាន
ចិត្ដស្នែហា ស្មោះស្ម័គ្រនឹងគ្នាទៅវិញទៅមក ។ ក្នុងរវាងប្រាំពីរថ្ងៃ តាមពេលកំណត់រវាងគួស្នែហ៏
ទាំងពីរព្រះថោងត្រូវរៀបចំជំនួននិងរណ្ដាប់បណ្ដាការ គ្រប់បែបយ៉ាងមករង់ចាំនៅត្រងទីកន្លែង
ដដែល។ ចំនែក ព្រះនាងនាគ ធារាវត្ដីកាលបើទៅដល់ឋានភុជង្គនាគ ក៏បានរ៉ាយរាប់រឿងរាវទាំង
ប៉ុន្មាន តាមដំណើរ ទូលថ្វាយព្រះបិតា និងព្រះមាតា ។ ស្ដេចភុជង្គនាគមិនបាន យល់ជំទាស់ទេ។
ព្រះអង្គបានសុខចិត្ដយល់ព្រម ទៅតាមសំណូមពរគោលបំណងរបស់កូន​។
ប្រាំពីរថ្ងៃ កន្លងមកព្រះថោងបាននាំពលរេហ៏សេនា លើកជំនួន សួយសារអាករគ្រប់បែបយ៉ាង
រៀបចំដោយប្រណិតយ៉ាងបរិបូរណ៏ ឥតមានខ្ចោះឥតមានខ្វះត្រង់ណា យកមកទុកត្រៀមខ្លួន
រង់ចាំនៅក្រោមដើម ធ្លក។ ដល់ថ្ងៃកំណត់ ស្ដេចភុជង្គនាគ និងព្រះអគ្គមហេសី បានយាងចេញមក
ត្រង់កន្លែងដើមធ្លកមែន​។បានយល់បានឃើញ ព្រះមាតា ព្រះបិតាព្រះនាង ធារាវត្ដីភ្លាមកាលណា
ព្រះថោងទ្រង់លត់ជង្គង់ ក្រាបថ្វាយបង្គំ ដោយក្ដីគោរព​។ ស្ដេចភុជង្គនាគ និងមហេសីពេញចិត្ដ
ត្រេកអរសាទរណាស់ បានទទួលព្រះថោងជាកូនប្រសា ក៏រៀបចំអភិសេកកូនស្រីកូនប្រុសជាគួរ
ស្វារមីភរិយារៀងមក​។ ស្ដេចភុជង្គនាគ ព្រមទាំងបរិវារដើម្បីទុកជាចំណងដៃ ដល់កូនប្រុសស្រី
បាននាំពលរេហ៏សេនា បឺតពង្រីងអោយកើតបានជាដីស្ងួត ធំធេង ទូលំទូលាយហើយបានកសាង
ប្រាង្គប្រាសាទវាំងតូចធំទុកថ្វាយជាច្រើន ។ ព្រះថោងនាងនាគ ត្រូវបានរៀបចំអភិសេក ជាគួស្វាមី
នៅវេលាម៉ោងព្រឹកនៅថ្ងៃ១១កើត ខែពិសាខ ព,ស២៧៧ឆ្នាំម្សាញ់ ត្រូវជាឆ្នាំ ២៦៧មុនគ,ស ។
កាលនោះព្រះនាងមានព្រះជន្ម ៤៦វស្សា ។ ក្នុងពេលជាមួយគ្នានោះដែរព្រះថោងក៏បានទទួល
ព្រះរាជាភិសេកឡើងសោយរាជសម្បត្ដិនគរ គោកធ្លកដែរ​។ ព្រះអង្គបាន ទទួលគោរម្យនាមជា
"ព្រះបាទសម្ដេច កុម៉ែរាជសេដ្ឋាធម្មិកវ-រោត្ដមបឋមខេមរា ខត្ដិយាវង្សសកូលកំពូលក្រុងកម្ពុជា
ធិបតីសិរីសោភាបវររាជធានីបូណ៏មី ឧត្ដមហាដ្ឋាន" ។
ព្រះអគ្គមហេសីនាងនាគ ឬ ព្រះនាងធារាវត្ដីបានទទូលព្រះនាមជា "សម្ដេចព្រះវភក្ដីក្សត្រីគាប់លក្ខ
ណ៏-អគ្គទេវី" ។ ពិធីបុណ្យអភិសេក ចប់សព្វគ្រប់កាលណាស្ដេចភុជង្គនាគ និងព្រះអគ្គមហេសី
បាននាំបរិវារ នាមឺនមុខមន្រ្ដី ត្រលប់ចុះទៅព្រះនគរវិញ ។ ដើម្បីជួនដំណើរព្រះបិតាព្រះមាតាក្មេង
ចុះទៅឋានភុជង្គនាគ ព្រះថោងឬព្រះបាទសម្ដេចកុម៉ែរាជបានចាប់តោងស្បៃនាងនាគចុះតាមទៅ
ជាមួយដែរ ។ កាលនោះ ព្រះថោងបានរៀបចំ សាងសង់ព្រះបរមរាជវាំង គង់នៅមហានគរធំ ឬ
មហានគរ ឬនគរធំ ឬអង្គរ ដែលជាកន្លែងដើមធ្លកបានដុះ ។