ខេត្ដសៀមរាប គិតត្រឹមថ្ងៃទី១៥ខែមករាដល់ថ្ងៃទី១៥
ខែធ្នួឆ្នាំ២០១៣ (រយះពេល១១ខែ) នេះមានភ្ងៀវទេសចរចម្រុះជាតិសាសន៏មកលេងកម្សា
ន្តនៅទីក្រុងទេសចរណ៏សៀមរាបដែលជាទីក្រុងទេស
ចរណ៏មួយពោរពេញទៅដោយសក្តានុពលខាងវិស័យ
ទេសចរណ៏ដ៏ទាក់ទាញបំផុតរបស់ប្រទេសកម្ពុជានោះ
មានចំនួនសរុប ៣៩៣៤០១៧នាក់នេះបើតាមការនិយាយប្រាប់របស់លោក ឆឺយ ឆន អនុប្រធាន
មន្ទីរទេសចរណ៏ខេត្ដសៀមរាប។ លោកឆឺយ ឆន ឲ្យដឹងបន្តថាសម្រាប់រយះពេល១១ខែឆ្នាំ២០១៣
នេះភ្ងៀវទេសចរណ៏មកលេងសៀមរាបមានចំនួន៣៩៣៤០១៧នាក់កើនឡើង៨.៣១ភាគរាយបើ
ប្រៀបធៀបនឹងឆ្នាំ២០១២មានតែចំនួន៣៦៣២១៨៤នាក់ប៉ុណ្ណោះ។ ក្នុងនោះភ្ងៀវជាតិមានចំនួន
១៩៤៩១០០នាក់កើនឡើង៨,៥៦ភាគរយបើប្រៀបធៀបឆ្នាំទៅមានតែ១៧៩៥២៩០នាក់ និងអន្ដជាតិមានចំនួន១៩៨៤៩១៧នាក់កើនឡើង៨,៦ភាគរយដែលឆ្នាំទៅភ្ងៀវបរទេសមានចំនួន
តែ១៨៣៦៨៩៤នាក់។ លោកឆឺយ ឆន បញ្ជាក់បន្ដថា ចំពោះភ្ងៀវទេសចរមកលេងខេត្ដសៀមរាប
ជនជាតិកូរេស្ថិតក្នុងចំណាត់ថ្នាក់លេខមួយចិនលេខពីរវៀតណាមលេខបី ជប៉ុនលេខបួន និង
ថៃលេខប្រាំ។ ដោយសាតែសៀមរាបអង្គរជាទីក្រុងទេសចរណ៏ល្អឥតខ្ចោះស្ថិតក្នុងក្រសែភ្នែកភ្ងៀវ
ទេសចរនោះទើបមានអ្នកទេសចរមកលេងច្រើនមិនថា ថ្ងៃឈប់សម្រាក់ ប្ងថ្ងៃបុណ្យជាតិនោះទេ។
បន្ទាប់ពីលោកអ្នកចូលទស្សនាកំសាន្តក្រុងអង្គរដ៏ស្រស់ស្អាត់គ្មានពីរនៅលើពិភពលោកយើងនេះ។
ហាក់ដួចមានអារម្មណ៏ត្រេកត្រអាលមួយរំពេចទៅនិងទិដ្ឋភាពទាំងឡាយដែលចោលសម្រស់ឆើត
ឆាយរងចាំទទួលស្វាគមន៏អ្នកទេសចរលម្អទៅដោយប្រាង្គប្រាសាទបុរាណដ៏អស្ចារ្យនៃស្នាដៃរបស់
បុព្វបុរសខ្មែរដែលបានបង្ហាញនួវ វប្បធម៏សិល្បះខ្មែរដល់កំពួល។
ក្រុងសៀមរាបមិនត្រិមតែសម្បូរទៅដោយប្រាសាទបុរាណ និងកន្លែងកំសាន្ដល្អៗនោះទេ ប៉ុន្តែខេត្ដ
នេះនៅមានសណ្ឋាគារល្អៗប្រណិតថែមទៀតនិងអគារបន្សល់ទុកពីរសម័យអនានិគមនិយមបារាំង
ស្រស់ស្អាត់ថែមទៀត និងមានកន្លែងលក់វត្ថុអនុស្សាវរីយ៏របស់ជនជាតិដើមភាគតិចនិងតម្បាញ
សូត្រហូរផាមួងរបស់បងប្អូនសហគមន៏។ អាហារដ្ឋាន ភោជនីដ្ឋានផ្សាររាត្រីដែលជាទិសដៅ
ទេសចរណ៏ល្បីល្បាញ់សម្រាប់ជនបរទេសនៅមានទេសភាពវាលស្រែជនបទ ភូមិអ្នកនេសាទនិង
តំបន់សម្បូរបក្សីនៅជិតបឹងទន្លេសាបជាពិសេសនោះតំបន់ប្រាសាទបុរាណដែលមានទីតាំង
នៅក្នុងព្រៃក្រាស់។